Theng Lucklita, Phnom Penh, UWC ISAK Japan, 2016-2018
សំណួរទី ១៖
តើអ្នករំពឹងទុកយ៉ាងដូចម្តេចខ្លះចំពោះ UWC និង ខ្លួនអ្នកផ្ទាល់ មុនពេលអ្នកទៅដល់សាលា UWC ប្រសិនបើអ្នកអាច រំលឹកឡើងវិញ?
Question 1:
What were your expectations about UWC and yourself before you went to UWC if you could recall any?
ខ្ញុំចង់បាននូវការចេះប្រឈមមុខនឹងបញ្ហា។ ខ្ញុំចង់រៀននូវអ្វីដែលលើសពីការគ្រាន់តែសិក្សា។ ខ្ញុំចង់រៀននូវរឿងជាច្រើន។
I wanted a challenge, I wanted to study something more than just my academics. I wanted to learn many things.
សំណួរទី ២៖
តើអ្នករៀនបានអ្វីខ្លះពី UWC និង ពីខ្លួនឯង បន្ទាប់ពីចាកចេញពី UWC?
Question 2:
What did you learn about UWC and yourself after you left UWC?
មានមនុស្សច្រើនណាស់ដែលប្រាប់ខ្ញុំថា ពេលខ្លះ UWC ធ្វើអោយយើងមានអារម្មណ៍ហាក់បីដូចជា រស់នៅក្នុងរង្វង់មួយ។ ខ្ញុំក៏ចាប់ផ្តើមយល់ថា វាជាការពិត ក៏ប៉ុន្តែ UWC អត់ចាំបាច់ “ត្រូវតែ” ជារង្វង់មួយឡើយ។ ខ្ញុំមានអារម្មណ៍ថា វាជាកន្លែងមួយដែល យើងអាចធ្វើនូវរឿងតាមរបៀបផ្សេង ហើយប្រសិនបើវាត្រឹមជារង្វង់មួយ នោះវាក៏អាចបង្កប់ន័យឲ្យយើងដឹងថា បើសិនវាជារបស់ ផុយស្រួយ នោះវាមិនស្ថិតនៅយូរអង្វែងនោះឡើយ។ ខ្ញុំគិតថា វាជាកម្មវិធីពន្លឿន ដែលអាចឲ្យមនុស្សឈានទៅរកការប្រឈមមុខ ធ្វើជាខ្លួនឯង និងស្វែងរកថាពួកគាត់នឹងក្លាយជាអ្វីក្នុងពិភពលោក។ ខ្ញូំមានអារម្មណ៍ រឹងមាំ និង មិនងាយចុះចាញ់បន្ទាប់ពី UWC។ ខ្ញុំមានអារម្មណ៍ថា ខ្ញុំទទួលបានបទពិសោធន៍ជាច្រើន ក្នុងស្ថានភាពគ្រប់ប្រភេទ ដែលជំរុញឲ្យខ្ញុំធ្វើល្អបានច្រើន និង អាចជួយមនុស្ស ជុំវិញខ្លួន ដើម្បីបន្តជួយមនុស្សជាច្រើនផ្សេងទៀត។ ពេលខ្លះវាពិបាកទាំងផ្លូវចិត្ត ជាពិសេសជាមួយនឹងអម្រែកការសិក្សា និង ការងារក្រៅការសិក្សា ប៉ុន្តែវាពិតជាសាកសមនឹងតម្លៃការលះបង់ខ្លាំងណាស់។
A lot of people tell me UWC feels like a bubble sometimes, I realized that yeah sure, that’s true but also, UWC doesn’t “need” to be a bubble, I feel like it’s more of a space where things are done differently, and if that’s a bubble, then it gives the connotation that it’s something fragile and wouldn’t last, I like to think of it as an accelerator program, where people can go and be challenged, be themselves, discover who they want to be for this world. I feel strong and resilient after leaving UWC. I feel like I’ve experienced many feelings and situations in such a way that inspires me to do good in this world and that I can help people around me so, this space can grow to accommodate more people. It is hard, mentally of course sometimes with the strains of academics, and outside of academics life, but it is worth it.
សំណួរទី ៣៖
តើបទពិសោធន៍នៅUWC របស់អ្នកបានជួយអ្វីខ្លះដល់អ្នកដើម្បីតម្រង់ទិសនៃដំណើរបន្ទាប់របស់អ្នក?
Question 3:
How did your UWC experience help you navigate your next journey?
ចម្លើយដែលស្រដៀងគ្នាទៅសំណួរមុន។ ប្រធានបទនៃចំណាប់អារម្មណ៍ដែលខ្ញុំបានជ្រើសយកពី UWC មានដូចជា៖ ភាពជាសហគ្រិន ការលើកកម្ពស់ស្រ្តី សម្ពាតសង្គម និង សុខភាពផ្លូវចិត្ត។
Similar answer to previous question, and topics of interest that I picked up from my UWC were : Entrepreneurship, woman empowerment, social pressure, and mental health.